មន្ត្រីជំនាញ ថា ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តបន្ទាយមានជ័យ តម្រូវការសាច់ជាង ៥០តោន ក្នុងមួយថ្ងៃ
បន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរខេត្តបន្ទាយមានជ័យ មានតម្រូវការវការសាច់ជាង ៥០តោន ក្នុងមួយថ្ងៃ។
លោក ហ៊ុយ តូច ប្រការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ប្រាប់ CNC ឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងថ្ងៃបុណ្យភ្ជំបិណ្ឌតម្រូវការសាច់មួយថ្ងៃ មិនតិចជាង៥០តោន រួមមាន សាច់មាន់ ទា ក្ងាន សាច់ជ្រូក សាច់គោ និងសត្វផ្សេងៗ។
លោក បានបញ្ជាក់ថា សាច់សត្វដែលលក់ក្នុងទីផ្សារ ដែលជាតម្រូវការប្រជាពលរដ្ឋ គឺជាសត្វចិញ្ចឹមក្នុងស្រុក ដូចជា សត្វមាន់ ទា ក្ងាន ជ្រូក គោក្របី និងសត្វផ្សេងៗ នេះជាការពង្រឹងការចិញ្ចឹមសត្វក្នុងស្រុក ដែលមន្ត្រីជំនាញបានណែនាំតាមគោលការរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប៉ុក ឡៃជី ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបញ្ជាក់ឱ្យដឹងដែរថា សាច់ដែលលក់ក្នុងទីផ្សារ ក្នុងនោះ សាច់ជ្រូក ១គីឡូក្រាមតម្លៃ ២០.០០០រៀ សាច់គោ ១គីឡូក្រាម តម្លៃ ២៥.០០០រៀល សាច់មាន់ចិញ្ចឹម ១គីឡូក្រាមតម្លៃ ១៣.០០០រៀល មាន់ស្រែ១គីឡូក្រាម តម្លៃ ៣០.០០០រៀល។នៅថ្ងៃបុណ្យ អាចតម្លៃលើសនេះបន្តិចបន្តួច តែមន្ត្រីជំនាញបានចុះផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់តាមតម្លៃកំណត់៕